លក្ខខណ្ឌដឹកជញ្ជូន

លក្ខខណ្ឌដឹកជញ្ជូន


សូមប្រាប់ទៅកាន់អ្នកលក់ ឲ្យធ្វើការបិទលេខកូដ (LL………) លើអីវ៉ាន់របស់បង មុនពេលដឹកទៅកាន់ឃ្លាំងប្អូននៅបរទេស។

ឧទាហរណ៍ដូចរូបខាងក្រោម៖

ការគណនារក​ខ្នាត ម៉ែត្រគូប​ (CBM=m3)

អ្វីទៅជា ម៉ែត្រគូប (CBM=m3) ដែលគេនិយាយក្នុងការដឹកជញ្ជូន?

ម៉ែត្រគូប គឺជាខ្នាតរង្វាស់ប្រវែង​។ ដែលភាសានិយាយ ហៅថាម៉ែត្រគីប ភាសារសរសេរ ហៅថាម៉ែត្រគូប(CBM) មកពីពាក្យថា Cubic Meters។

ដើម្បីគណនាចេញជាខ្នាតម៉ែត្រគូប យើងត្រូវបំលែងទៅជាខ្នាតម៉ែត្រ(M)ជាមុនសិន ដោយអនុវត្តន៍តាមរូបមន្តដូចខាងក្រោម៖

បណ្ដោយ (ម) x ទទឹង (ម) x កំពស់ (ម) x បរិមាណ (QTY) = ម៉ែត្រគូប

​L (m) x W (m) x H (m) x Qty = CBM (m3)

ឧទាហរណ៍

ប្រសិនបើអ្នកលក់ខាងចិនអោយខ្នាតមកជា (cm )ឬ (mm) លោកអ្នកត្រូវបំលែងទៅជាខ្នាត(m)ជាមុនសិន

  • ទំហំនៃការវេចខ្ចប់ខាងក្រៅ​ បណ្តោយ 700(mm) បំលែងជា 0.7(m)
  • ទំហំនៃការវេចខ្ចប់ខាងក្រៅ ទទឹង 350(mm) បំលែងជា 0.35(m)
  • ទំហំនៃការវេចខ្ចប់ខាងក្រៅ កម្ពស់ 450(mm) បំលែងជា 0.45(m)
  • យោងតាមរូបមន្ដ៖​ បណ្ដោយ (ម) x ទទឹង (ម) x កំពស់ (ម) x បរិមាណ (QTY) = ម៉ែត្រគូប
    ដូច្នេះយើងបាន៖ 0.7(m) x 0.35(m) x 0.45(m) x 5(QTY) = 0.55cbm

    ទំហំខ្នាតចាប់ពី 0.111cbm ឡើងទៅគឺ​ គិតម៉ែត្រគូប។

បញ្ជាក់៖ យោងតាមលក្ខខណ្ឌក្រុមហ៊ុន សម្រាប់ទំហំមួយម៉ែត្រគូប គឺអាចផ្ទុកទម្ងន់អតិបរមា 700គីឡូប៉ុណ្ណោះ។

ទំនិញហាមឃាត់

យើងខ្ញុំសូមជំរាបជូនដល់អតិថិជនទាំងអស់អោយបានជ្រាបថា រាល់ផលិតផលដែលមានជាប់ម៉ាកសញ្ញា (BRAND NAME OR BRAND COPY)និងប្រភេទទំនិញខុសច្បាប់ ទាំងអស់យើងខ្ញុំមិនទទួលដឹកជញ្ជូនឡើយ។ ក្នុងករណីបាត់បង់ ឬត្រូវបានរឹបអូស អតិថិជនត្រូវទទួលខុសត្រូវដោយខ្លួនឯង ហើយត្រូវបង់លើការផាកពិន័យ។

ទំនិញកញ្ចប់តូចៗ (EXPRESS)

មានសុពលភាព ចាប់ពីថ្ងៃទី 01 ខែ មិថុនា ឆ្នាំ 2020​ តទៅ

ខាងក្រោមគឺជាតម្លៃសម្រាប់ទំនិញកញ្ចប់តូចៗ (EXPRESS) ដឹកពីចិនមកភ្នំពេញ។

1KG គិតថ្លៃ​ 1.60$ តែប៉ុណ្ណោះ

  • ទំនិញតិចបំផុត គិតចាប់ពី 0.5KG ឡើងទៅ (Minimum Charge 0.5KG)។
  • ទំនិញគីឡូបន្ទាប់ណាដែលមិនគ្រប់គីឡូ នឹងត្រូវបង្គត់ត្រឹមកន្លះគីឡូ ឬមួយគីឡូ។
  • ឧទាហរណ៍
    ចាប់ពី 1.1KG ដល់ 1.4KG គិត 1.5KG, ហើយចាប់ពី 1.6KG ដល់ 1.9KG គិត 2KG​ ។

  • ទំនិញណាមកដល់ភ្នំពេញមិនមែនក្នុងថ្ងៃតែមួយ ហើយលេខ Tracking ផ្សេងគ្នាមិនអាចគិតបូកបញ្ចូលគ្នាបានទេ។
  • សម្រាប់ទំនិញកេសណាមួយដែលមានទម្ងន់ធ្ងន់ជាង 11KG ក្នុងមួយ Tracking Number ហើយមានទំហំតូចជាង 0.111CBM នោះ៖
    1. ក្រុមហ៊ុននឹងផ្ដល់តម្លៃពិសេសត្រឹមតែ 20$ ប៉ុណ្ណោះ ក្នុងមួយ Tracking Number ។
    2. ករណីទំនិញ មួយ Tracking Number មានទំហំចាប់ពី 0.111CBM ឡើងទៅ យើងខ្ញុំនឹងគិតជាម៉ែត្រគូបឲ្យអតិថិជនដោយស្វ័យប្រវត្តិ។
  • ករណីទំនិញលើសគីឡូ ខ្នាតមួយណាធំជាងក្រុមហ៊ុនយកខ្នាតមួយនោះ។
  • សម្រាប់ទំនិញប្រភេទពូក ខ្នើយ តុក្កតា និងទំនិញប្រភេទសម្ពោងធំៗ ដែលមានទម្ងន់ស្រាល ប៉ុន្តែមានខ្នាតម៉ែត្រគូបធំជាងខាងក្រុមហ៊ុននឹងយកខ្នាតម៉ែត្រគូប មកអនុវត្ត។​

    ឧទាហរណ៍៖ ទំហំ 0.05CBM តែទម្ងន់ត្រឹមតែ 1.5KG ឬ 2KG ។ នោះក្រុមហ៊ុននឹងគិតយកខ្នាត CBM​ ។

  • យើងខ្ញុំមិនទទួលខុសត្រូវលើការបាត់បង់ទំនិញ ចំពោះទំនិញណាដែលបានមកដល់ឃ្លាំងនៅភ្នំពេញ លើសពី 7 ថ្ងៃឡើយ។
  • ប្រសិនបើលោកអ្នកមិនយល់ច្បាស់ពីការដឹកជញ្ចូន ឬតម្លៃ និងសេវាកម្ម លោកអ្នកអាចធ្វើការទាក់ទងមកកាន់យើងខ្ញំជាមុនសិន មុនពេលដឹកទំនិញទៅកាន់ឃ្លាំងណាមួយនៅប្រទេសចិន។

ឃ្លាំងក្វាងចូវ

មានសុពលភាព​ ចាប់ពីថ្ងៃទី 25 ឧសភា​ 2018

ដោយសារតែមានការគាំទ្រច្រើនពីអតិថិជន ក្រុមហ៊ុនយើងខ្ញុំបានបង្កើតសេវាកម្មដឹកជញ្ជូនផ្លូវគោកនៅ ឃ្លាំងក្វាងចូវ ដូច្នេះនៅពេលដែលធ្វើការផ្ញើទំនិញមក ឃ្លាំងក្វាងចូវ សូមមេត្តាបញ្ជាក់ពីមធ្យោបាយដឹកជញ្ជូនដែលលោកអ្នកចង់ផ្ញើនៅក្រោយលេខកូដរបស់លោកអ្នក (ផ្លូវគោក ឬ ផ្លូវទឹក) ដើម្បីជៀសវាងការច្រឡំ។

  • រាល់ពេលដែលមិនមានសរសេរ ផ្លូវគោក ឬផ្លូវទឹក ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការចាត់ចែង យើងនឹងជ្រើសរើសតាមផ្លូវគោកភាគច្រើន ឬអាចតាមផ្លូវទឹក ហើយអតិថិជនត្រូវទទួលខុសត្រូវដោយខ្លួនឯង។
  • ចំពោះទំនិញដែលផ្ញើទៅកាន់ឃ្លាំង អ៊ីអ៊ុ ហ្វ័រសាន មិនមានការផ្លាស់ប្ដូរទេ។

ឧទាហរណ៍៖​ លេខកូដអតិថិជនរបស់អ្នកគឺ Customer ID is LL0168 ដូច្នេះសូមសរសេរលេខកូដដែលលោកអ្នកផ្ញើទំនិញមកឃ្លាំងក្វាងចូវ ដូចខាងក្រោម៖

ម្ចាស់ទំនិញ៖​

  • LL0168 (SEA 海运)៖ មានន័យថា អ្នកដឹកជញ្ជូនតាមផ្លូវទឹក ។
  • LL0168 (Truck 陆运)៖ មានន័យថា អ្នកដឹកជញ្ជូនតាមផ្លូវគោក។

វេបសាយសម្រាប់តាមដានទំនិញ

ចាប់ពេលនេះទៅ ក្រុមហ៊ុនយើងខ្ញុំដាក់ដំណើរការ Website ដែលអាចឲ្យអតិថិជនទាំងអស់ងាយស្រួលក្នុងការតាមដានទំនិញផ្ទាល់ខ្លួន។ ដូច្នេះយើងខ្ញុំនឹងឈប់ផ្ញើ​ Invoice ជូនលោកអ្នកមុនពេលដែលទំនិញមិនទាន់មកដល់ភ្នំពេញហើយ។

សូមលោកអ្នកចូលមកកាន់ Website៖ http://llkhlogistics.com/

ឧទាហរណ៍

>> USER : LLxxxx
>> PASSWORD : ********

***សូមលោកអ្នកមេត្តាជួយចូលទៅកែ Password ដោយខ្លួនឯង។

លោកអ្នកអាចមើល Video អំពីការបង្រៀនឲ្យប្រើប្រាស់ Website LL Logistics តាមរយៈ Link ខាងក្រោមនេះ៖
http://llkhlogistics.com/news/43/detail/Video%20Guid