សេវាកម្ម

សេវាកម្ម


សេវាកម្មរបស់យើងខ្ញុំ

យើងខ្ញុំគឺជាក្រុមហ៊ុនដឹកជញ្ចូនទំនិញមកពីប្រទេសចិន ដែលមានឃ្លាំងផ្ទាល់ខ្លួនចំនួនបីនៅប្រទេសចិនគឺ ហ្វ័រសាន ក្វាងចូវ និងអ៊ីអុ ។ មធ្យោបាយចម្បង ក្នុងការដឹកជញ្ចូនទំនិញពីចិនមកកម្ពុជាមាន 3​ គឺ ដឹកតាមផ្លូវគោក ដឹកតាមផ្លូវទឹក និងដឹកតាមផ្លូវអាកាស ។ ពួកយើងមានសេវាម៉ៅទូកុងតឺន័រពីខាងរោងចក្រនៅប្រទេសចិនផ្ទាល់ រហូតមកដល់ឃ្លាំងនៅខ្មែររបស់អតិថិជនផ្ទាល់, សេវាទទួលដឹកទំនិញកញ្ចប់តូចៗ ទំនិញធំៗ និងសេវាជួយទូទាត់ប្រាក់ទៅប្រទេសចិន។

ចំនុចចម្បងដែលក្រុមហ៊ុនបានផ្តល់ជូនដល់អតិថិជន

ការដឹកជញ្ចូនតាមផ្លូវគោក

ការដឹកជញ្ចូនតាមផ្លូវគោក គឺជាការដឹកជញ្ចូនតាមរថយន្តដឹកទំនិញ ឬតាមរយ:ឡានដឹកកុងតឺន័រ​ ដឹកពីឃ្លាំងចិនមកឃ្លាំងខ្មែរ។

ការដឹកជញ្ចូនតាមផ្លូវទឹក

ការដឹកជញ្ជូនតាមសមុទ្រ យើងខ្ញុំខិតខំបំពេញរាល់កត្តានីមួយៗហើយផ្តល់ជូនអតិថិជននូវសេវាកម្មល្អបំផុត។ សេវាកម្មរបស់យើងខ្ញុំ មិនត្រឹមតែដឹកជញ្ជូនប៉ុណ្ណោះទេ តែថែមទាំងផ្តល់ជូននូវភាពកក់ក្តៅដល់អតិថិជនចំពោះសុវត្ថិភាពទំនិញផងដែរ។

ការដឹកជញ្ចូនតាមផ្លូវអាកាស

ការដឹកជញ្ចូនតាមផ្លូវអាកាស សម្រាប់អតិថិជនដែលត្រូវការដឹកជញ្ជូនទំនិញរបស់ពួកគាត់ជាបន្ទាន់ ហេតុដូចនេះហើយ យើងខ្ញុំនឹងព្យាយាមផ្តល់ជូនអ្នកនូវអ្វីដែលល្អបំផុតដើម្បីឲ្យស្របទៅតាមតម្រូវការរបស់ពួកគាត់។

ប្រភេទសេវាកម្ម

LCL SERVICE

សេវាកម្មដឹកជញ្ជូនទំនិញដែលមានលក្ខណៈជាក្រុម។ ទំនិញរបស់អតិថិជនជាច្រើន ត្រូវបានបញ្ចូលទៅក្នុងកុងតឺន័រតែមួយ ដើម្បីធ្វើការដឹកជញ្ជូន។ សេវាកម្មនេះ ជួយដល់អតិថិជនក្នុងការកាត់បន្ថយការចំណាយទៅលើថ្លៃដឹកជញ្ជូន ក៏ដូចជាថ្លៃចំណាយទៅលើការម៉ៅកុងតឺន័រដើម្បីដឹកទំនិញ។

FCL SERVICE

សេវាដឹកទំនិញផ្ដាច់មុខដោយអតិថិជនតែម្នាក់​ ឬការម៉ៅកុងតឺន័រ។ សេវាកម្មនេះត្រូវបានប្រើប្រាស់សម្រាប់ដឹកទំនិញធន់ធំ ឬប្រើដោយអតិថិជនដែលមានទំនិញច្រើនគ្រប់គ្រាន់ ដើម្បីបំពេញទៅក្នុងកុងតឺន័រតែមួយ ដែលធ្វើឲ្យការចំណាយរបស់អតិថិជនកាន់ទេមានប្រសិទ្ធភាពចំពោះការម៉ៅកុងតឺន័រទាំងមូលដើម្បីដឹកទំនិញ។

EXPRESS SERVICE

សេវាកម្មដឹកជញ្ជូនទំនិញ ដែលមានលក្ខណៈជាកេះ ឬកញ្ចប់តូចៗមកពីប្រទេសចិន។ សេវាកម្មនេះ ផ្ដល់ជូននូវភាពងាយស្រួល និងរហ័សដល់អតិថិជន។ ក្រុមហ៊ុននឹងធ្វើការដឹកជញ្ជូនទំនិញពីឃ្លាំងរបស់ក្រុមហ៊ុននៅឯប្រទេសចិន​ រហូតមកដល់ឃ្លាំងនៅខ្មែរ។

LL PAY

សេវាកម្ម ជួយទូទាត់ប្រាក់ទៅចិន។​ អតិថិជនអាចធ្វើការទូទាត់ការចំណាយទៅលើថ្លៃទំនិញនៅឯប្រទេសចិន ជាមួយសេវាកម្មនេះ។ វាមានភាពងាយស្រួលសម្រាប់អតិថិជន ដោយគាត់គ្រាន់តែផ្ទេរប្រាក់មកកាន់គណនីរបស់ក្រុមហ៊ុន ខាងក្រុមហ៊ុននឹងធ្វើការទូទាត់ថ្លៃចំណាយជូនគាត់ភ្លាម។ យើងខ្ញុំតែងជួយសម្រួលដល់អតិថិជន ក្នុងការទូទាត់ការចំណាយទៅលើថ្លៃទំនិញនៅប្រទេសចិន។

INSPECTION FACTORY (BIZ TRIP)