អ្វីទៅជា ម៉ែត្រគូប (CBM=m3) ដែលគេនិយាយក្នុងការដឹកជញ្ជូន?
ម៉ែត្រគូប គឺជាខ្នាតរង្វាស់ប្រវែង។
និយាយហៅថា ម៉ែត្រគីប សរសេរគឺ ម៉ែត្រគូប ភាសាអង់គ្លេសហៅថា CBM មកពីពាក្យថា Cubic Meters ។
ដើម្បីគណនាចេញជាខ្នាតម៉ែត្រគូប យើងត្រូវការទំហំទំនិញជាខ្នាតម៉ែត្រ ដោយអនុវត្តន៍តាមរូបមន្តដូចខាង៖
បណ្តោយ ( ម) x ទទឹង ( ម) x កំពស់ ( ម)=ម៉ែត្រគូប
L ( m) x W ( m) x H ( m)=CBM ( m3)
បញ្ជាក់៖ យោងតាមលក្ខខណ្ឌក្រុមហ៊ុន សម្រាប់ទំហំមួយម៉ែត្រគូប គឺអាចផ្ទុកទំងន់អតិបរមា 700គីឡូប៉ុណ្ណោះ។