លក្ខខណ្ឌក្នុងការដឹកជញ្ចូនតាមផ្លូវអាកាស

លក្ខខណ្ឌក្នុងការដឹកជញ្ចូនតាមផ្លូវអាកាស


ការដឹកជញ្ចូនទំនិញតាមផ្លូវអាកាសពីប្រទេសចិន មកកម្ពុជា

   >> ទិសដៅ ឃ្លាំងនៅប្រទេសចិន(គ័ងចូវGUANG ZHOU)​ ទៅកាន់ ឃ្លាំងនៅភ្នំពេញ

រយ:ពេល 1-2ថ្ងៃ (ថ្ងៃនេះទៅដល់ឃ្លាំងចិន ថ្ងៃបន្ទាប់នឹងទៅដល់ឃ្លាំងនៅភ្នំពេញ)

ប្រភេទទំនិញ តម្លៃ ឧទាហរណ៍ទំនិញ
សម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ 9ដុល្លារ/គីឡូក្រាម សម្ភារ:ស្បែកជើង សម្លៀកបំពាក់ កាបូប ។ល។
គ្រឿងបន្លាស់ 11ដុល្លារ/គីឡូក្រាម គ្រឿងបន្លាស់ឡាន គ្រឿងបន្លាស់ទូរស័ព្ទ គ្រឿងឆ្នាំងសាកទូរស័ព្ទម៉ាក 3C គ្រឿងបន្លាស់ គ្រឿងបន្លាស់មាស៊ីនភ្លើង ។ល។
គ្រឿងអេឡិចត្រូនិច 18ដុល្លារ/គីឡូក្រាម ឧបករណ៍ទំនាក់ទំនង បន្ទះឈីប switch Router ។ល។
ឯកសារឬ លិខិតស្នាមផ្សេងៗ 15ដុល្លារ/មួយច្បាប់ កិច្ចសន្យា,​ អត្តសញ្ញាណប័ណ្ណ, ល-
សម្ភារៈមិនទទួលដឹក គ្រឿងសមុទ្រ (ត្រី បង្គារ ក្តាម) គ្រឿងសម្អាង អាហារ ផ្លែឈើ បន្លែស្រស់ វត្ថុដែលមានជាតិរាវ) មិនទទួលដឹកនោះទេ។

   >> ទិសដៅ ឃ្លាំងនៅភ្នំពេញ ទៅកាន់ ព្រលានយន្តហោះគ័ងចូវGUANG ZHOU ​

រយះពេល 1-2ថ្ងៃ (ថ្ងៃនេះទៅដល់ឃ្លាំងភ្នំពេញ ថ្ងៃបន្ទាប់នឹងទៅដល់ព្រលានយន្តហោះគ័ងចូវGUANG ZHOU)

* មិនរួមបញ្ចូលថ្លៃដឹកពីព្រលានយន្តហោះទៅកាន់អាសយដ្ឋាននៅក្នុងប្រទេសចិនទេ។

ប្រភេទទំនិញ តម្លៃ ឧទាហរណ៍ទំនិញ
សម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ 20ដុល្លារ/គីឡូក្រាម សម្ភារ:ស្បែកជើង សម្លៀកបំពាក់ កាបូប ។ល។
គ្រឿងបន្លាស់ 30ដុល្លារ/គីឡូក្រាម គ្រឿងបន្លាស់ឡាន គ្រឿងបន្លាស់ទូរស័ព្ទ គ្រឿងឆ្នាំងសាកទូរស័ព្ទម៉ាក 3C គ្រឿងបន្លាស់ គ្រឿងបន្លាស់មាស៊ីនភ្លើង ។ល។
គ្រឿងអេឡិចត្រូនិច 30ដុល្លារ/គីឡូក្រាម ឧបករណ៍ទំនាក់ទំនង បន្ទះឈីប switch Router ។ល។
ឯកសារឬ លិខិតស្នាមផ្សេងៗ 30ដុល្លារ/មួយច្បាប់ កិច្ចសន្យា,​ អត្តសញ្ញាណប័ណ្ណ, ល-
សម្ភារៈមិនទទួលដឹក គ្រឿងសមុទ្រ (ត្រី បង្គារ ក្តាម) គ្រឿងសម្អាង អាហារ ផ្លែឈើ បន្លែស្រស់ វត្ថុដែលមានជាតិរាវ) មិនទទួលដឹកនោះទេ។

លក្ខខណ្ឌក្នុងការដឹកជញ្ចូនតាមផ្លូវអាកាស (ពីចិន មកកម្ពុជា)

1. ករណីទំនិញរវាងទំងន់ពិត(គីឡូជាក់ស្តែង) និង ទំងន់ខាងក្រៅ(គិតជាខ្នាតគីប/6000)ខ្នាតមួយណាដែលធំជាងគិតយកមួយនោះ ក្នុងករណីដែលទំនិញមិនគ្រប់គីឡូ នឹងធ្វើការគិតបង្គត់គីឡូតែម្តង។

2. សម្រាប់ទំនិញដែលគិតទំងន់ខាងក្រៅ ការវ៉ាស់ខ្នាតទំនិញគីបយក​ ប្រវែង*ទទឹង​*កម្ពស់/6000(cm)។

3. ទំនិញដែលលើសពី50​​ ទៅ 200KG (គីឡូ) ត្រូវគិតថ្លៃបន្ថែម 50$/ដុំ ព្រោះជាទំនិញដែលលើសកំណត់។

4. ប្រវែង(L)សរុបនៃទំនិញគឺមិនអាចលើសពី170cm ហើយ កម្ពស់(H)ឬទទឹង(W)សរុបមិនអាចលើសពី 210cm។

5. តំលៃសេវាដឹកខាងលើគឺគិតចាប់ពីឃ្លាំងចិនយើងខ្ញុំមកដល់ឃ្លាំងភ្នំពេញយើងខ្ញុំប៉ុណ្ណោះ។

6. ចំពោះការខូចខាត ឬបាត់បង់ទំនិញ ក្រុមហ៊ុនទទួលខុសត្រូវផ្តល់សំណងអតិបរមា 3(បី) ដងនៃថ្លៃដឹកជញ្ជូនទៅលើទំនិញដែលខូចខាត ឬបាត់បង់នោះ។ (បើសិនជាទំនិញនោះសំបកខាងក្រៅនៅល្អធម្មតា យើងខ្ញុំមិនទទួលខុសត្រូវលើទំនិញដែរខូចខាតខាងក្នុងទេ)

7. សម្រាប់ទំនិញប្រភេទធ្វើពីកញ្ចក់ ចានថ្ម គ្រឿងសង្ហារឹម ឬទំនិញផ្សេងទៀតដែលងាយខូចខាត ឬបាក់បែក ប្រសិនបើមានការខូចខាតយើងខ្ញុំមិនទទួលខុសត្រូវនោះទេ។ សូមធ្វើការវិចខ្ចប់ដោយប្រើកេសឈើទើបធានាបានក្នុងការដឹកជញ្ជូនផ្លូវឆ្ងាយ។

8. ក្នុងខណះពេលដឹកជញ្ជូនភាគីទាំងសងខាងគឺមិនទទួលខុសត្រូវទៅលើ ៖ គ្រោះប្រធានស័ក្ក អគ្គីភ័យ នយោបាយ សង្គ្រាម ឬការផ្លាស់ប្តូររបស់គយជាដើមដែលបង្កអោយបាត់ទំនិញ ធ្វើអោយទំនិញមានការយឺតយ៉ាវ តម្លៃកែប្រែ យើងខ្ញុំនឹងផ្តល់ដំណឹងដើម្បីធ្វើការដោះស្រាយ ។

9. ប្រភេទទំនិញដែលមិនទទួលដឹកដូចជា: មេដែក​ ថ្មពិល ទំនិញដែលមានជាតិទឹក BRAND NAME ម៉ាស៊ីន គ្រឿងអេឡិចត្រូនិច ល។

10. ករណីទំនិញតិចជាង1គីឡូក្រាមខាងយើងខ្ញុំគិត១គីឡូក្រាម។ គីឡូបន្ទាប់បង្គត់ឡើង១គីឡូក្រាមដូចគ្នា។

11. តម្លៃខាងលើមិនទាន់រួមបញ្ចូលពន្ធ។

12. យើងខ្ញុំមិនទទួលខុសត្រូវលើពេលវេលានៃការដឹកជញ្ចូន ក្នុងករណីណាមួយកើតឡើងដោយចៃដន្យទេ។

ការដឹកជញ្ចូនទំនិញតាមផ្លូវអាកាសពីសហរដ្ឋអាមេរិក មកកម្ពុជា

   >> ទិសដៅពី ឃ្លាំងនៅសហរដ្ឋអាមេរិក(ញូវវើកNewark, Delaware) ទៅកាន់ ឃ្លាំងនៅភ្នំពេញ

រយៈពេល 6-8 ថ្ងៃ (ចេញដំណើររៀងរាល់ថ្ងៃច័ន្ទ បើហួសត្រូវរងចាំដល់សប្តាហ៍ក្រោយ)

ប្រភេទទំនិញ តម្លៃ ឧទាហរណ៍ទំនិញ
ទំនិញធម្មតាប្រើប្រាស់ទូទៅ 35ដុល្លារ/គីឡូក្រាម កាបូប, ខោអាវ, ក្រណាត់, កាតាប ។ល។
ទំនិញគ្រឿងសម្អាង / ចំណីអាហារ / គ្រឿងបន្លាស់ 40ដុល្លារ/គីឡូក្រាម ម្សៅ, ក្រេម, នំ, គ្រឿងជាង​​ ។ល។
ឯកសារឬ លិខិតស្នាមផ្សេងៗ 40ដុល្លារ/គីឡូក្រាម កិច្ចសន្យា, អត្តសញ្ញាណប័ណ្ណ ។ល។

*** ថ្លៃទទួលទំនិញបូកបន្ថែម 3$/កញ្ចប់។

*** តិចបំផុតគិតចាប់ពី១គីឡូឡើង បង្គត់គ្រប់គីឡូគិតគីឡូគត់។

   >> ទិសដៅ ឃ្លាំងនៅភ្នំពេញ ទៅកាន់ សហរដ្ឋអាមេរិក

រយះពេល 3-5 ថ្ងៃ

* មិនរួមបញ្ចូលថ្លៃដឹកពីព្រលានយន្តហោះទៅកាន់អាស័យដ្ឋាននៅក្នុងសហរដ្ឋអាមេរិកទេ។

ចាប់ពី 1 – 9.5គីឡូ ចាប់ពី 10 – 30.5គីឡូ ចាប់ពី 31 គីឡូ
ប្រភេទទំនិញ តម្លៃកន្លះគីឡូដំបូង តម្លៃកន្លះគីឡូបន្ទាប់ តម្លៃមួយគីឡូបន្ទាប់ តម្លៃមួយគីឡូបន្ទាប់
ឯកសារឬ លិខិតស្នាមផ្សេងៗ 43ដុល្លារ/កន្លះគីឡូក្រាម 18ដុល្លារ/កន្លះគីឡូក្រាម គ្មាន គ្មាន
ទំនិញធម្មតា 50ដុល្លារ/កន្លះគីឡូក្រាម 20ដុល្លារ/កន្លះគីឡូក្រាម 29ដុល្លារ/គីឡូក្រាម 25ដុល្លារ/គីឡូក្រាម

*** ករណីទំនិញតិចជាង 0.5គីឡូក្រាមខាងយើងខ្ញុំគិត0.5គីឡូក្រាម។ គីឡូបន្ទាប់បង្គត់ឡើងមួយគីឡូដូចគ្នា។

លក្ខខណ្ឌក្នុងការដឹកជញ្ចូនតាមផ្លូវអាកាស (ពីសហរដ្ឋអាមេរិក មកកម្ពុជា)

1. ករណីទំនិញរវាងទំងន់ពិត(គីឡូជាក់ស្តែង) និង ទំងន់ខាងក្រៅ(គិតជាខ្នាតគីប/5000)ខ្នាតមួយណាដែលធំជាងគិតយកមួយនោះ ក្នុងករណីដែលទំនិញមិនគ្រប់គីឡូ នឹងធ្វើការគិតបង្គត់គីឡូតែម្តង។

2. សម្រាប់ទំនិញដែលគិតទំងន់ខាងក្រៅ ការវ៉ាស់ខ្នាតទំនិញគីបយក ប្រវែង*ទទឹង*កម្ពស់/5000(cm)។

3. បើសិនជាអាស័យដ្ឋាននៅអាមេរិច ឆ្ងាយពីក្រុងត្រូវថែម40$/ជើង។

4. តម្លៃប្រភេទទំនិញឯកសារឬ លិខិតស្នាមផ្សេងៗ ច្រើនបំផុតត្រឹម2(ពីរ)គីឡូ បើសិនជាលើស2(ពីរ)គីឡូគិតតម្លៃទំនិញធម្មតាវិញ។

5. គ្រប់ទំនិញទាំងអស់យើងខ្ញុំនឹងមានសិទ្ធបើកមើលទំនិញខាងក្នុង។

6. ចំពោះការខូចខាត ឬបាត់បង់ទំនិញ ក្រុមហ៊ុនទទួលខុសត្រូវផ្តល់សំណងអតិបរមា 3(បី) ដងនៃថ្លៃដឹកជញ្ជូនទៅលើទំនិញដែលខូចខាត ឬបាត់បង់នោះ។ (បើសិនជាទំនិញនោះសំបកខាងក្រៅនៅល្អធម្មតា យើងខ្ញុំមិនទទួលខុសត្រូវលើទំនិញដែរខូចខាតខាងក្នុងទេ)។

7. សម្រាប់ទំនិញប្រភេទធ្វើពីកញ្ចក់ ចានថ្ម គ្រឿងសង្ហារឹម ឬទំនិញផ្សេងទៀតដែលងាយខូចខាត ឬបាក់បែក ប្រសិនបើមានការខូចខាតយើងខ្ញុំមិនទទួលខុសត្រូវនោះទេ។ សូមធ្វើការវិចខ្ចប់ដោយប្រើកេសឈើទើបធានាបានក្នុងការដឹកជញ្ជូនផ្លូវឆ្ងាយ។

8. ក្នុងខណះពេលដឹកជញ្ជូនភាគីទាំងសងខាងគឺមិនទទួលខុសត្រូវទៅលើ ៖ គ្រោះប្រធានស័ក្ក អគ្គីភ័យ នយោបាយ សង្គ្រាម ឬការផ្លាស់ប្តូររបស់គយជាដើមដែលបង្កអោយបាត់ទំនិញ ធ្វើអោយទំនិញមានការយឺតយ៉ាវ តម្លៃកែប្រែ យើងខ្ញុំនឹងផ្តល់ដំណឹងដើម្បីធ្វើការដោះស្រាយ ។

9. ប្រភេទទំនិញដែលមិនទទួលដឹកដូចជា: មេដែក ថ្មពិល ទំនិញដែលមានជាតិទឹក អាវុធ ទំនិញខុសច្បាប់​ ។ល។

10. តម្លៃខាងលើមិនទាន់រួមបញ្ចូលពន្ធ។

11. យើងខ្ញុំមិនទទួលខុសត្រូវលើពេលវេលានៃការដឹកជញ្ចូន ក្នុងករណីណាមួយកើតឡើងដោយចៃដន្យទេ។